(ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋ ដែលមាកូនចៅ មានបញ្ហាមាត់ឆែប ក្រអូមឆែប មាត់ធ្មេញ និងពិការភាពមុខមាត់ផ្សេងៗ សូមនាំកូនចៅមកទទួល ការវះកាត់ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី)។  

ការវះកាត់ដោយឥតគិតថ្លៃនេះ រៀបចំដោយអង្គការស្នាមញញឹមកម្ពុជា ជាមួយអង្គការស្នាមញញឹមកុមារមកពីកូរ៉េខាងត្បូង សហការគាំទ្រដោយ សាកលវិទ្យាល័យជាតិ សេអ៊ូល និងមន្ទីរពេទ្យ ប៊ុនដេង រួមជាមួយមូលនិធី D.K Kim Korea៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ អង្គការស្នាមញញឹមកម្ពុជា ដូចខាងក្រោម៖​