(ភ្នំពេញ)៖ ព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៧ នេះ មន្ទីរប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយទិសដៅការងារ​ឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតី ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក  អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្ដាលយុត្ដិធម៌ ឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿង ។

កិច្ចប្រជុំនោះក៍មានការចូលរួមពីលោកនាយករងមន្ទីរ លោលនាយ នាយរងការិយាល័យ និងនាយផ្នែក នៃមន្ទីរប្រឆាំងគ្រឿងញៀន លោកស្នងការរងទទូលផែនប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានី ខេត្ដ លោកអធិការនគរបាលខណ្ឌ ក្រុង ស្រុក ភ្នំពេញ កណ្ដាល សរុប ១៧០នាក់៕