(ភ្នំពេញ)៖ តារាថៃល្បីល្បាញចំនួនពីរដួង នឹងអញ្ជើញចូលរួមក្នុងកម្មវិធីតន្រ្តីឆ្នេរខ្សាច់ Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៨ និង១៩ ខែមីនា។  

តារាថៃចំនួនទាំងពីរដួង គឺលោក Nick Kunatip និងលោក Bad Nongbew ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ នឹងអញ្ជើញចូលរួមជាភ្ញៀវពិសេសដើម្បីគាំទ្រ    និងជួយបង្កើតបរិយាកាសសប្បាយរីករាយអស្ចារ្យ ក្នុងកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងកោះពេជ្រ នាចុងសប្តាហ៍នេះ។

ក្រៅពីតារាអន្តរជាតិ លោកអ្នកនឹងបានជួបទស្សនាដោយផ្ទាល់នូវតារាក្នុងដួងចិត្តរបស់លោកអ្នកមានដូចជា លោកឆាយ វីរៈយុទ្ធ លោកខាន់ ជេមស៍ កញ្ញា ពេជ្រ សោភា លោកហ្សូណូ លោក Step លោក ជីដេវីដ លោកនីកូ លោកវង្ស ដារ៉ារតនា កញ្ញាឈិន ម៉ានិច្ច និងលោក ឃី សុឃុន។

ដូច្នេះសូមលោកអ្នកមកទទួលយកបទពិសោធន៍ថ្មីបំផុត ជាមួយ ANCHOR BEACH CARNIVAL 2017!

សូមចូលរួមទស្សនា កម្មវិធីពិសេសនេះ នៅទីក្រុងកោះពេជ្រ ឲ្យបានច្រើនកុះករនៅចុងសប្តាហ៍ខាងមុខនេះ ព្រមទាំងទទួលយកភាពសប្បាយរីករាយ យ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ!

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/

សូមពិសាដោយការទទួលខុសត្រូវ!