(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងការងារបន្ថែមដល់លោក ប៉ុល សារឿន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ នៅប្រទេសចិន។

ការចាត់តាំងនេះធ្វើឲ្យលោក ប៉ុល សារឿន ត្រូវទទួលបន្ទុកចុះជួយខេត្តចំនួន២ គឺខេត្តព្រះសីហនុ និងតាកែវ៕