(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងតំណាងក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខនាយទាហាន ពលទាហាន នៃអគ្គនាយកដ្ឋានកងទ័ពបញ្ជូនសារ នៃកងយុទ្ធពលខេមរភូមិន្ទ និងពាំនាំនូវអំណោយមួយចំនួន ចែកជូនកងទ័ពនៅទីនោះ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានថ្លែងថា មកដល់ពេលនេះ ការមកសួរសុខទុក្ខបានប្រព្រឹត្តទៅចំនួន ១៥លើកមកហើយ ក្នុងពេលមកសួរសុខទុក្ខលើកនេះ ថ្នាក់ដឹកនាំបាននាំមកយកអង្ករចំនួន ២តោន មី១០០កេះ ទឹកផ្លែឈើ២០កេះ ទឹកបរិសុទ្ធ២០កេះ និងថវិកា១១លានរៀល ជូនដល់កងទ័ពផងដែរ៕