(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០នាទីយប់)។ (លោក វ៉ាន់ សារាយ, លោក ប៉ា ជេដ្ឋា, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ)!

** ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យភាគីពាក់ព័ន្ធ មានការអត់ធ្មត់ខ្ពស់ចំពោះបញ្ហាឧបទ្វីបកូរ៉េ ហើយបើកការចរចាគ្នាដោយសន្តិវិធី
២៖ ក្រសួងមហាផ្ទៃ ប្រកាសឈប់ឱ្យតំណាងរាស្រ្តគណបក្សប្រឆាំង ចុះសួរសុខទុក្ខសកម្មជនដែលជាប់ឃុំ ក្រោយបន្លំនាំមេវិទ្យុអាស៊ីសេរី ចូលពន្ធនាគារ
៣៖សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលករខ្មែរនៅកូរ៉េខាងត្បូងកុំឲ្យបារម្ភពីសុវត្ថិភាព ព្រោះជឿថា សង្រ្គាមនៅឧបទ្វីបកូរ៉េមិនផ្ទុះឡើយ
៤៖ រាជរដ្ឋាភិបាល និងសមាគមនិយោជក អះអាងថា ច្បាប់ប្រាក់ឈ្នួលថ្មី មិនប៉ះពាល់ដល់ការបញ្ជាទិញផលិតផលពីកម្ពុជាឡើយ
៥៖ ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%
៦៖​ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បើសកម្មភាព លោក ជុន ច័ន្ទបុត្រ ល្មើសច្បាប់នោះ ដំណើរការនីតិវិធីព្រហ្មទណ្ឌនឹងចាប់ផ្តើម!
៧៖ កម្ពុជាគាំទ្រឱ្យមានការស្រាវជ្រាវច្បាស់លាស់ លើគ្រាប់បែកគីមីនៅប្រទេសស៊ីរី ដែលសម្លាប់ប្រជាជនជិត១០០នាក់
៨៖ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ក្នុងឆ្នាំ២០១៦ កើនឡើង៧.២ភាគរយ និងគិតជាទឹកប្រាក់ មានចំនួនជាង៧ពាន់លានដុល្លារ

** ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង ព្រមានដល់សហរដ្ឋអាមេរិកថា កុំរញ៉េរញ៉ៃនៅឧបទ្វីបកូរ៉េ បើមិនចង់ភ្លក្សរសជាតិនៃការវាយប្រហារ ដ៏ខ្លាំងក្លាបំផុតនោះ
២៖ បាតុកម្មទ្រង់ទ្រាយធំថ្មីមួយទៀត នៅប្រទេសវេណេស៊ុយអេឡា ដែលទាមទារឲ្យប្រធានាធិបតី Maduro ចុះចេញពីតំណែង បានបង្កឲ្យមនុស្ស៨នាក់ស្លាប់
៣៖ សហរដ្ឋអាមេរិក អះអាងថា ប្រទេសអ៉ីរ៉ង់កំពុងបង្ករឿង ដូចគ្នាទៅនឹងកូរ៉េខាងជើង ដែលបំផ្លាញដល់ប្រយោជន៍អាមេរិក។