(ភ្នំពេញ)៖ ករណីលោក ជុន ច័ន្ទបុត្រ ដែលបន្លំខ្លួនចូលពន្ធនាគារនៅពេលនេះកំពុងក្លាយជាប្រធានបទក្តៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយករណីនេះក៏ត្រូវបានសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចឯកភាពឲ្យមានការប្រជុំពិនិត្យមើលករណីនេះ, ស្របពេលជាមួយនេះលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានលើកឡើងប្រាប់សារព័ត៌មានថា «បើសិនជាប់គុកខាតប្រយោជន៍ធំណាស់ បើអង្គភាពតម្រូវឲ្យខ្ញុំទៅធ្វើការនៅវ៉ាស៊ីនតោន ខ្ញុំនឹងទៅ»
លោក ជុន ច័ន្ទបុត្រ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចេញទៅណាទេ លើកលែងតែអង្គភាពតម្រូវ....តែខាតប្រយោជន៍ណាស់ បើសិនជាប់គុកខាតប្រយោជន៍ណាស់ ដូច្នេះអើយ...សុខចិត្តឲ្យទៅធ្វើការនៅវ៉ាស៊ីនតោន ខ្ញុំមិនប្រកែកទេ...ប៉ុន្តែបើជាឆន្ទះរបស់ខ្ញុំតែម្តង ខ្ញុំគិតយុត្តិធម៌តែងតែមាន»។
សូមជំរាបថា កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចក្រឡាហោម បានសម្រេចមិនឲ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតឡើយចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារ ពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នាជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៕
សូមស្តាប់សម្លេងលោក ជុន ច័ន្ទបុត្រ៖