(ភ្នំពេញ)៖ នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ, លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរជាសាក្សី នេះបើយោងតាមដីកាកោះហៅរបស់ សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានយកដីកាកោះហៅលោក ជុង ច័ន្ទបុត្រ, តំណាងរាស្រ្ត ឡុង រី និងលោកស្រី មូរ សុខហួរ ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស ទៅបិទនៅផ្ទះរៀងៗខ្លួន។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងវិទ្យុអាស៊ីសេរី នៅម៉ោង៣៖៣០នាទីរសៀលថ្ងៃសៅរ៍នេះឲ្យដឹងថា តំណាងលោក ជុន ច័ន្ទបុត្រ បានទទួលដីកាកោះហៅនេះរួចហើយ។

ដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖

១៖ អញ្ជើញឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ភេទប្រុស ជាជនសង្ស័យ ស្នាក់នៅវិទ្យុអាស៊ីសេរី អាគារ POC លេខ១៨៤ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

២៖ អញ្ជើញឈ្មោះ ឡុង រី ភេទប្រុស ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៧០ ផ្លូវេលខ០៩ (បុរីពិភពថ្មី) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣៖ អញ្ជើញឈ្មោះ មូរ សុខហួរ ភេទស្រី ជាសាក្សី ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤៣z៣៩ ផ្លូវលេខ៤៦៦ ក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។