(កំពត)៖ លោក កើត សាំង ជាមន្រ្តីរាជការម្នាក់ និងក្រុមការងារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំយកអាវយឺត និងមួកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅស្រុកកំណើតរបស់លោក នាស្រុកបន្ទាយមាស ខេត្តកំពត។

សម្ភារដែលលោក រួមនិងក្រុមការងារ បានពាំនាំយកទៅចែកជូន នៅក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅស្រុកកំណើតរបស់លោកនោះរួមមាន អាវយឺតចំនួន ១,០០០អាវ និងមួកចំនួន ១,០០០មួកដូចគ្នា។ ក្នុងនោះប្រជាពលរដ្ឋដែលទទួលបានរួមមានមកពីឃុំបន្ទាយមាសខាងកើត ឃុំបន្ទាយមាសខាងលិច និងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។

នៅក្នុងឱកាសនោះ លោកក៏ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្ដង ដែលសម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស៕