(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជូនអភិបាលរាជធានី-ខេត្ត៤រូប ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើ រដ្ឋមន្ត្រី។
អភិបាលរាជធានី-ខេត្តទាំង៤រូប នោះរួមមាន៖
១៖ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ
២៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
៣៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម
៤៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង៕
សូមអានព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រដូចខាងក្រោម៖