(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍​ឯក ម៉ក់ ហុង អធិការខណ្ឌ និងសម្របសម្រួលពីលោកស្រី វ៉ា សក្ដា ព្រះរាជអាជ្ញារងអមសាលាដំបូង នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង ​នៅចំណុចក្នុងបន្ទប់ជួលលេខ8A ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ដោយឃាត់បានមនុស្ស១១នាក់។

លោកវរសេនីយ៍​ឯក ម៉ក់ ហុង បានភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះថា មុនឈានដល់ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានប្រជាពលរដ្ឋមូលដ្ឋានថា ទីតាំងខាងលើមានមនុស្សមួយក្រុមកំពុងតែនាំគ្នាលេងបៀរ ហើយភ្លាមនោះលោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្ដង។

លោកអធិការបញ្ជាក់ថា មនុស្សដែលកម្លាំងរបស់ឃាត់បាននោះរូមមាន៖ ​ទី១៖ឈ្មោះ ហេង មាស ភេទស្រី អាយុ៣៣ឆ្នាំ, ​ទី២៖ឈ្មោះ សុ ជាតា ភេទស្រី អាយុ២៦ឆ្នាំ, ទី៣៖ឈ្មោះ លី សា ភេទស្រី អាយុ២៩ឆ្នាំ, ទី៤៖ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ៣១ឆ្នាំ, ទី៥៖ឈ្មោះ លឹម ចេង ភេទស្រី អាយុ២៥ឆ្នាំ, ទី៦៖ឈ្មោះ លឹម គឹមឡេង ភេទស្រី អាយុ១៩ឆ្នាំ, ទី៧៖ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ៣១ឆ្នាំ, ទី៨៖ឈ្មោះ ហ៊ុន សុផា ភេទស្រី អាយុ២៦ឆ្នាំ, ទី៩៖ឈ្មោះ ប៉ាវ ស្រីលក្ខ័ ភេទស្រី អាយុ២១ឆ្នាំ, ទី១០៖ឈ្មោះ ឈឹម វាសនា ប្រុស អាយុ៣៤ឆ្នាំ និងទី១១៖ឈ្មោះ ហែម ឧត្ដម ភេទប្រុស អាយុ៣៦ឆ្នាំ​។

លោកបន្ថែមថា ក្នុងនោះក៏ដកហូតបាន​​ បៀរចំនួន៤០ហ៊ូ​,​ ប្រាក់ដុល្លាចំនួន១,២៦៦ដុល្លា​, ប្រាក់រៀលចំនួន២,៥២៣,០០០​រៀល និងទូរសព្ទ័ដៃចំនួន១០គ្រឿង។​ បច្ចុប្បន្ន​ជនទាំង១១នាក់នេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕