(ភ្នំពេញ)៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាន នគរបាលការពារ និង ឧត្តមសេនីយ៍ឯក អ៊ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ បានចុះត្រួតពិនិត្យកម្លាំងដែលត្រូវចូលរួម អបអរសាទរប្រាសាទសំបូរព្រៃគុក ដាក់ចូលបេតិកភ័ណ្ឌពិភពលោក។

ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានណែនាំឲ្យកងកម្លាំងទាំងអស់ត្រូវគោរពវិន័យ រក្សារបៀបរៀបរយ ឲ្យសាកសមជាកងកម្លាំង នគរបាលជាតិ។

សូមបញ្ជាក់ថា ពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងប្រារព្ធឡើងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក  នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕