(ភ្នំពេញ)៖ ​«ម៉ាក្រូ» ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផល បែបបោះដុំក្នុងប្រព័ន្ធសមា​ជិកមកពីប្រទេសថៃ ដែលផ្តល់ជូនផលិតផល ជាច្រើនប្រភេទ និងច្រើនជម្រើស​ពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិ បានរៀបចំកិច្ចជំនួប ប្រជុំជាមួយអ្នកផ្គត់ផ្គង់ជាលើកដំបូង ក្នុងសាលប្រជុំធំរបស់សណ្ឋាគារភ្នំពេញ ដែលជាឱកាសបង្ហាញពីម៉ាក្រូ ដល់អ្នកផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រឹងទំនាក់ទំនង ក្នុងភាពជាដៃគូឲ្យកាន់​តែមាននិរន្តភាព។

តំណាងម៉ាក្រូ លោក ណុបផាឆៃ មីតាម អគ្គនាយកក្រុមហ៊ុន ម៉ាក្រូ (កម្ពុជា) បានមានប្រសាសន៍ថា «សន្និសីទ​នេះ គឺជាឱកាសមួយដែលអាចឲ្យយើងបាន ចែករំលែកគោលបំណងរបស់យើង ជាមួយនឹងអ្នកផ្គត់ផ្គង់របស់យើង និងជាឱកាសបង្កើនការយល់ដឹងពីតម្រូវ​ការរបស់យើង​ឲ្យកាន់តែច្បាស់ ដើម្បីឆ្ពោះទៅរកការប្រកួត​​ប្រជែងកាន់តែខ្លាំង ស្របតាមគោលបំណងបង្កើតទំនាក់ទំនង​យូរអង្វែង​ ជាមួយអ្នកផ្គត់ផ្គង់ ដោយផ្អែកលើការបង្កើត និង តម្លៃរួមគ្នា!»

«ម៉ាក្រូ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផល បែបបោះដុំក្នុងប្រព័ន្ធសមាជិកតែមួយគត់ ដែលបង្កើតឡើង​ក្នុងប្រទេសថៃ កាលពីឆ្នាំ១៩៨៩ ក្រោមបេសកកម្ម​បំពេញតម្រូវការ សមាជិកអាជីពរបស់យើង​ក្នុងវិស័យលក់រាយ រួមមានហាងលក់ចាប់ហួយ ហាងលក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ (HoReCa) អ្នកផ្គត់ផ្គង់​សេវាកម្មហូបអាហារ មន្ទីពេទ្យ ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ ព្រមទាំងប្រតិបត្តិករអាជីវកម្ម​ជាច្រើនទៀត ជាមួយផលិតផលដែលមានគុណភាព​ ស្របនឹងតម្លៃពីក្នុងស្រុក និងអន្តរជាតិ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែង»

លោក ណុបផាឆៃ មីតាម តំណាងម៉ាក្រូ មានប្រសាសន៍បន្ថែមទៀតថា «ក្នុងគោលបំណងធានា ដល់ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាព ម៉ាក្រូបានសម្រិតសម្រាំង រាប់ចាប់ពីគ្រឿងផ្សំ ឬវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ ទាំងអស់នេះហើយ ជាមូលហេតុដែលយើងត្រូវការការគាំទ្រ និងការចូលរួមពីសំណាក់ អ្នកផ្គត់ផ្គង់ដើម្បីពង្រឹងបន្ថែម លើអត្ថប្រយោជន៍ ដែលមានស្រាប់របស់យើង។ ទំនាក់ទំនងរបស់យើងជាមួយអ្នកផ្គត់ផ្គង់ គឺលើសពីអ្នកលក់និង អ្នកទិញ យើងធ្វើការរួមគ្នារាប់ចាប់ពី ការវិភាគតម្រូវការរបស់អតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងគុណភាព រហូតដល់ការធ្វើទីផ្សារនិងការផ្សព្វផ្សាយ»

លោកបន្តថា «យើងក៏ធ្វើកម្មវិធីជាច្រើនដើម្បីចែករំលែកចំណេះដឹង និងជំនាញរបស់យើងជាមួយអ្នកផ្គត់ផ្គង់ ដើម្បីឲ្យពួកគាត់មានភាពរីកចម្រើន យ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ។ យើងក៏ចង់បញ្ជាក់​ពីដំ​​ណើរ​ការការងារ និង​អត្ថប្រយោជន៍ផងដែរ គឺអ្នកផ្គត់ផ្គង់នឹងទទួលបាន ស្របតាមការតាំងចិត្ត​របស់​យើង​ ចំពោះពួកគេ។ សន្និសីទនេះ គឺជាវេទិការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកការសហការកាន់តែ​ល្អទ្វេរឡើង និង ប្រកបដោយផលប្រយោជន៍ រួមយូរអង្វែង»

ម៉ាក្រូ នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញនាខែធ្នូចុងឆ្នាំនេះ។ ស្ថិតក្នុងទំហំផ្ទៃដី៥ហិកតា មាន១ម៉ីនមែត្រការ៉េ គឺជាទីតាំងសំខាន់ សម្រាប់លក់ទំនិញបំពាក់ដោយម៉ាស៊ីនត្រជាក់ និងសម្រាប់ចំណតយានយន្ត​ជាង៥០០គ្រឿង ។ ម៉ាក្រូផ្តល់ជូននូវផលិតផលប្រកប ដោយគុណភាពខ្ពស់ និង មានការរៀបចំដាក់តាំង​ ទៅតាមប្រភេទផលិតផល ដើម្បីងាយស្រួលក្នុងការស្វែងរក។ គ្រប់ផលិតផលសុទ្ធតែមានការធានា​សុវតិ្ថភាព ដោយប្រទេសថៃ និង​ស្តង់ដារអន្តរជាតិ ក្នុងតម្លៃដែលអតិថិជនអាចទទួល បានផលចំណេញពេលយកទៅលក់បន្ត និង​អាចឲ្យពួកគាត់គ្រប់គ្រងលំហូរ សាច់ប្រាក់ក្នុងអាជីវកម្មប្រកបដោយ ការរីកចម្រើន និងមាននិរន្តរភាព៕

ព័ត៌មានលំអិតសូមទស្សនាលើទំព័រហ្វេសបុកផ្លូវការរបស់ម៉ាក្រូ (កម្ពុជា) http://www.facebook.com/makrocambodia