(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG ដែល​ជាក្រុម​ហ៊ុន​​ផលិត​ស្រាបៀរ​អាល្លឺម៉ង់ ​​កំពុង​ទទួល​បាន​ការ​ពេញ​​​និយម​​យ៉ាង​សម្បើម ​ពីសំណាក់​​អតិថិជន​ទាំង ​ផ្នែក​គុណភាព និង​រសជាតិនោះ នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏ធំ​ និងអស្ចារ្យប្រចាំ​ឆ្នាំ​មួយ​គឺ​ ហ្គេនស៍បឺគ​ រាត្រី​ពណ៌​មាស (GANZBERG Golden Night)​​ ដើម្បី​​ចូលរួមអបអរសាទរ​ដល់​ស្រាបៀរ GANZBERG ដែល​ទើប​​តែដណ្តើម​​ឈ្នះបាន ​មេដាយ​​​​មាស​កម្រិត​ពិភព​លោក ឆ្នាំ២០១៧​​​​​ ពី​ស្ថាប័ន​ Monde Selection​ កាលពីពេលថ្មីៗនេះ។

ព្រឹត្តិការណ៍ ហ្គេនស៍បឺគ រាត្រីពណ៌មាស (Ganzberg Golden Night)​​ នេះ នឹងត្រូវ​ប្រារព្ធធ្វើ​ឡើង ​នៅ​សណ្ឋាគារ​សុខា ​រាជធានី​ភ្នំពេ​ញ នា​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៧ខាងមុខនេះ ដោយនឹង​ទទួល​បានការ​ចូលរួមអបអរសាទរ យ៉ាង​ច្រើន​​កុះ​ករ​ ចំពោះភាពជោគជ័យរួមនេះ​ ពីសំណាក់​នាយក​ក្រុម​ហ៊ុន ​​ប្រធានប្រតិបត្តិ ​ដៃគូ​ពាណិជ្ជកម្ម អាជីវករ ពាណិជ្ជករ តំណាងដេប៉ូ​ចែកចាយ និងបុគ្គលិក​យ៉ាង​ច្រើន​កុះករ​​។​

GANZBERG ​រាត្រី​ពណ៌​មាស (GANZBERG Golden Night) ក៏នឹងមាន​ការ​រៀប​ចំ​ពិធី​ប្រគល់មេដាយ​​​​មាស​​កម្រិត​ពិភព​លោក ឆ្នាំ២០១៧​​​​​ នៅកម្ពុជា ពីសំណាក់តំណាងមកពី​ស្ថាប័ន​ Monde Selection ​ជូន​​ដល់ ​ក្រុមហ៊ុន​ស្រាបៀរ​ហ្គេនស៍បឺគ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក Brune​ ដែល​ជា​អ្នក​ឯក​ទេស​​ផលិត​ស្រាបៀរអាល្លឺម៉ង់ ក៏នឹងមាន​វត្តមាន ​នៅ​ក្នុង​​ព្រឹត្តិការណ៍​​ដ៏មហោឡារិក​ និង​រំភើប​ញាប់​ញ័រ​នេះ​ទៀតផង។

ពិសេសលើសពីនេះ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏មានរៀបចំប្រារព្ធ មហាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG Golden Uber Concert នៅទីក្រុងកោះពេជ្រ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម ហង្សមាស នឹងតារាអន្តរជាតិ Jannine Weigel ផងដែរ៕