(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុង សប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖

១៖ នៅទីបំផុតថវិកា៥ម៉ឺនដុល្លារ​របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជួយកសាងចេតិយសពលោក កែម ឡី ត្រូវបានប្រគល់ជូនដល់ដៃម្តាយ និងប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី នៅឯផ្ទះកំណើតផ្ទាល់តែម្តង (សូមស្តាប់កិច្ចសម្ភាសន៍) (ចុចអាន)

២៖ ប្អូនប្រុសលោកបណ្ឌិត កែម ឡី អំពាវនាវរកការឧបត្ថម្ភពីសប្បុរសជនជួយសាងសង់ចេតិយជូនបងប្រុស បន្ទាប់ពីដំណើរការសាងសង់ខកខានជាងមួយឆ្នាំ ព្រោះគ្មានប្រាក់​ (ចុចអាន)

៣៖ តុលាការសម្រេចឃុំខ្លួន ប្រធានក្រុមហ៊ុន FUGI និងបក្ខពួក ដែលបោកប្រាក់ប្រជាពលរដ្ឋអស់រាប់លានដុល្លារ រឿងវិនិយោគក្លែងក្លាយ (ចុចអាន)

៤៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំង អភិបាលខណ្ឌច្បារអំពៅថ្មី, លោក អ៊ាង ស៊ីផាន ទៅបម្រើការងារនៅសាលារាជធានីភ្នំពេញ ជំនួសដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ (ចុចអាន)

៥៖ គណៈមេធាវី​គ្រោង​ប្រជុំ​ពិនិត្យ ​ក្រម​សីលធម៌​វិជ្ជាជីវៈ​លោក​មេធាវី​ ពុធ​ ធាវី​ នា​សប្ដាហ៍​ក្រោយ​,​ សាម៊ី​ខ្លួន​ពេញ​ចិត្ត​ចូល​បំភ្លឺ​​​ (ចុចអាន)

៦៖ Facebook Page ជាង២លាននាក់ របស់បណ្តាញព័ត៌មាន Fresh News ត្រូវបាន Facebook ទទួលស្គាល់ជាផ្លូវការ (Verified) !​ (ចុចអាន)

៧៖ គ.ជ.ប ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ចាប់ពីថ្ងៃ១ កញ្ញា ដល់ថ្ងៃ៩ វិច្ឆិកា​ (ចុចអាន)

៨៖ មកដល់ថ្ងៃនេះ លោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក ០៦ខែគត់! តើលទ្ធផលវិជ្ជមានអ្វីខ្លះ ដែលអតីតមហាសេដ្ឋីរូបនេះសម្រេចបាន? (ចុចអាន)

៩៖ គណបក្សសមរង្ស៊ី នឹងប្រជុំផ្លាស់ប្តូរឈ្មោះ នៅសប្តាហ៍ក្រោយនេះ គ្រាដែលច្បាប់គណបក្សនយោបាយថ្មី ជិតចូលជាធរមាន (ចុចអាន)

១០៖ លោក ខៀវ កាញារីទ្ធ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​កំណត់​យក​ថ្ងៃ​ ៨​សីហា​ ជា​ទិវា​កីឡា​អាស៊ាន​ (ចុចអាន)