(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា នាយឧត្តមសេនីយ៍ ទៀ បាញ់ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» ដល់នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់ថា «ប្រោសព្រះរាជទានគោរមងារ ឯកឧត្តម ទៀ បាញ់ ជាសម្តេចពិជ័យសេនា ទៀ បាញ់»៕