(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញសេចក្តីសម្រេចមួយបង្កើតគណៈបញ្ជាការស្រាល សម្រាប់ដោះស្រាយបញ្ហានានានៅក្នុងសម័យប្រឡង នាថ្ងៃទី២១ និងថ្ងៃបន្តបន្ទាប់ ឆ្នាំ២០១៧។
គណៈបញ្ជាការស្រាលនេះមានតួនាទី និងភារកិច្ចដូចជា៖
* សហការគ្រប់ជំនាញពាក់ព័ន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាននានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បម្រើឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២១ និងថ្ងៃបន្តបន្ទាប់ ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។
* ដោះស្រាយបញ្ហាចាំបាច់ចំពោះមុខ និងលើកវិធានការអនុវត្តបន្ត ដើម្បីឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅដោយរលូន។
* រាយការណ៍ពីសភាពការណ៍នានា ជូនអភិបាលរាជធានីភ្នំពេញដើម្បីជ្រាប និងសុំអនុសាសន៍ដឹកនាំបន្ត។
* អនុវត្តការងារតាមការប្រគល់ភារកិច្ចរបស់អភិបាលរាជធានីភ្នំពេញ។