(ភ្នំពេញ)៖ មន្រ្តីនគរបាលសុំមិនបញ្ចេញឈ្មោះថ្លែងប្រាប់ Fresh News ឲ្យដឹងថា យប់មិញក្រៅពីខ្មាន់កាំភ្លើងសម្លាប់ស្រ្តីកម្មការិនីម្នាក់ នៅមានករណីមួយទៀតបាញ់ប្រហារ ទៅលើបុរសម្នាក់រងរបួសធ្ងន់ធ្ងរនៅតំបន់ម្តុំអង់តែនទូរទស្សន៍ទួលគោក ហើយនៅពេលនេះកំពុងជួយសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ។

ករណីនេះខ្មាន់កាំភ្លើងបានបាញ់ច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ញៀន សុផាត អាយុ៣១ឆ្នាំ, ដោយជនរងគ្រោះរងរបួសចំ, មាត់ ទ្រូង និងដៃ។ នៅមុនកើតហេតុជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូចេញពីខារ៉ាអូខេមួយកន្លែងនៅម្តុំសំណង់១២ ធ្វើដំណើរជិះទៅម្តុំផ្សារទួលគោក រួចបន្តទៅម្តុំអង់តែនទូរទស្សន៍ ពេលនោះឃើញរថយន្តលុច្សស៊ីលមួយគ្រឿងឈប់ ជនរងគ្រោះក៏ជិះទៅសួរនាំភ្លាមៗអ្នកនៅក្នុងរថយន្តដកកាំភ្លើងបាញ់តែម្តង ហើយបើករថយន្តគេចខ្លួនបាត់។

ករណីនេះមិនទាន់ដឹងថា កើតឡើងនៅក្នុងទឹកដីខណ្ឌទួលគោក ឬប្ញស្សីកែវនោះទេ។ មានព័ត៌មានបន្ថែម នឹងបន្តចេញផ្សាយ៕