(ភ្នំពេញ)៖ កញ្ញា លឹម ស្រីពៅ គឺជាយុវតីដ៏ស្រស់ស្អាតម្នាក់ ដែលបានសម្រេចចិត្តទៅចុះឈ្មោះចូលរៀនជំនាញគណនេយ្យ និងភាសាអង់គ្លេស ដែលទទួលស្គាល់ពីចក្រភពអង់គ្លេស នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា។

ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ជាមួយ កញ្ញា លឹម ស្រីពៅ ស្តីពីការសម្រេចចិត្តមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា៖

១៖ តើកញ្ញាអាចរៀបរាប់អំពីការសិក្សា និងការងាររបស់កញ្ញាបានដែរ ឬទេ?

ចា! នាងខ្ញុំឈ្មោះ លឹម ស្រីពៅ។ នាងខ្ញុំជាបុគ្គលិក ផ្នែកគណនេយ្យនៅក្រុមហ៊ុន Personal Care and Medical Supply Co.,Ltd។ នាងខ្ញុំបានបញ្ចប់បរិញ្ញាប័ត្រ ផ្នែកគណនេយ្យរួចទៅហើយ នៅវិទ្យាស្ថានមួយ។

២៖ កញ្ញាបានបញ្ចប់បរិញ្ញាប័ត្រផ្នែកគណនេយ្យរួចទៅហើយ។ ហេតុអ្វីបានជាកញ្ញាសម្រេចចិត្តចុះឈ្មោះចូលរៀនកម្មវិធី Pearson LCCI Diploma in Accounting និង Pearson LCCI English for Business?

មានកត្តាជាច្រើនដែលជំរុញឲ្យនាងខ្ញុំ សម្រេចចិត្តចុះឈ្មោះចូលរៀនកម្មវិធីទាំងនេះ។ បន្ទាប់ពីធ្វើការអនុវត្តផ្ទាល់ ក្នុងនាមជាគណនេយ្យករក្រុមហ៊ុន នាងខ្ញុំអាចវាយតម្លៃបានថា ចំណេះដឹងផ្នែកគណនេយ្យខ្ញុំនៅមានកំរិត។ ម្យ៉ាងទៀតដើម្បីបន្តអាជីពមួយនេះ ទៅកាន់តំណែងខ្ពស់ជាងនេះ ក្រៅពីជំនាញទន់នាងខ្ញុំ ក៏ត្រូវពង្រឹងជំនាញរឹងរបស់ខ្ញុំ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ។

ខ្ញុំជឿជាក់ថា កម្មវិធីសិក្សាគណនេយ្យបែបអនុវត្តន៍ នឹងត្រូវបានទទួលស្គាល់ជាអន្តរជាតិនេះ នឹងជួយឲ្យនាងខ្ញុំពង្រីក និងពង្រឹងជំនាញគណនេយ្យបានយ៉ាងស្ទាត់ជំនាញ។ កម្មវិធីនេះតម្រូវឲ្យនិស្សិត រៀនជាភាសាអង់គ្លេស ដូច្នេះវានឹងជួយឲ្យនាងខ្ញុំយល់ដឹង ពាក្យបច្ចេកទេស និង ពាក្យគន្លឹះជាច្រើនបន្ថែមទៀត។ ភាសាអង់គ្លេសរបស់នាងខ្ញុំ អាចប្រើប្រាស់ទំនាក់ទំនងជាធម្មតា ប៉ុន្តែនៅពេលដែលត្រូវប្រើជាលក្ខណៈផ្លូវការ ដូចជាកំណត់ហេតុអង្គប្រជុំ ការសរសេរសារអេឡិចត្រូនិច ឬការប្រជុំជាលក្ខណៈអន្តរជាតិ គឺពិបាកសម្រាប់នាងខ្ញុំ។ នាងខ្ញុំជឿជាក់ថា Pearson LCCI English for Business និងជួយនាងខ្ញុំបំពេញចន្លោះខ្វះខាតទាំងនេះ។

៣៖ តើតម្លៃរបស់កម្មវិធីសិក្សានេះ មានលក្ខណៈយ៉ាងដូចម្តេចដែរ?

តម្លៃរបស់កម្មវិធីនេះ មានលក្ខណៈសមរម្យអាចទទួលយកបាន។ នាងខ្ញុំជ្រើសរើសយកការបង់ប្រាក់ជាប្រចាំខែ ដូច្នេះនាងខ្ញុំចំណាយប្រហែល១០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ នាងខ្ញុំអាចសន្សំ និងចំនាយផ្សេងៗបានជាមួយនឹងប្រាក់ខែ បច្ចុប្បន្នរបស់នាងខ្ញុំ។

៤៖ តើនៅថ្ងៃអនាគត កញ្ញាចង់ក្លាយទៅជាអ្វី?

ក្នុងរយៈពេល១០ឆ្នាំទៅមុខ នាងខ្ញុំចង់ក្លាយទៅជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនដ៏ធំមួយ។ ប្រសិនបើអាចនាងខ្ញុំនឹងចាប់ផ្តើម បង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ។ នាងខ្ញុំជឿជាក់ថា ចំណេះដឹងហិរញ្ញវត្ថុដែលនាងខ្ញុំកំពុង ក្រេបជញ្ជក់នឹងជួយឲ្យនាងខ្ញុំសម្រេចបំណងនេះ។

៥៖ តើអាចស្វែងរកព័ត៌មានអំពីការចុះឈ្មោះចូលរៀន នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជានៅឯណា?

គេអាចស្វែងរកព័ត៌មាន អំពីការចុះឈ្មោះចូលរៀន នៅវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា តាមរយៈពត៌មានខាងក្រោម៖

ស្ថាប័ន៖ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា ផ្ទះលេខ ៨០៧ ផ្លូវព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្ងូវ, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទការិយាល័យ៖ ០២៣ ៧២៦ ៦៤២
ទូរស័ព្ទដៃ៖ ០៨១ ២៨៨ ៨៥៨, ០១៧ ៨៤៩ ៧៤៨, ០៩២ ៥៦៧ ២៦២
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ fic.edu.kh
គេហទំព័រហ្វេកប៊ុក៖ ficfanpage