(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ាកនាឡិកាដៃ Ice Watch ជាម្ចាស់គេហទំព័រ Watch Empire នឹងបង្ហាញនាឡិកាម៉ូតថ្មី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វេលាម៉ោង៥៖០០នាទីល្ងាច នៅសណ្ឋាគារ Sun& Moon ក្រុងភ្នំពេញ។

លោក មុត បញ្ញា តំណាងអ្នករៀបចំកម្មវិធី បានថ្លែងថា កម្មវិធី Time of fashion នេះគឺជាកម្មវិធីបែប Fashion ទីមួយរបស់ក្រុមហ៊ុននាឡិការដៃ ដ៏ពេញនិយមមួយនេះ។ Time of Fashion Show នឹងធ្វើឡើងនាថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅសណ្ឋាគារ Sun& Moon ដោយមានការចូលរួមពីអ្នកច្នៃម៉ូត វ័យក្មេងពីររូប គឺលោក Yun Rottanak មកពី ROTTANAK shop និង លោក សីហា មកពី Victoria satani។

លោក មុត បញ្ញា បានបន្តថា Designer ទាំងពីររូបនេះនឹងលើយកគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ពីការយកកញ្ចក់ និងផ្កា sparkling apolo មកច្នៃជាសម្លៀកបំពាក់ក្នុងកម្មវិធី។ កាន់តែពិសេស ice-watch នឹងបង្ហាញនាឡិកាម៉ូដែលថ្មីរបស់ខ្លួន ជាមួយការឆ្នៃម៉ូតរបស់ Designer ទាំងពីររូបនេះផងដែរ។

សូមបញ្ជាក់ផងដែលថា Time of Fashion Show ក៏មានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពី សណ្ឋាគារ Sun&Moon ដែលជាដៃគូសហការ ក្នុងការផ្ដល់ទីតាំងរៀបចំកម្មវិធី ក្រុមហ៊ុន ឌីជី អ៊ីនធឺណិត និងមានការគាំទ្រពី Yves Rocher និង Alex buntha creative studio។

តោះកុំភ្លេចណា៎ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ចូលរួមកម្មវិធីថ្មីប្លែកបែប Fashion ដែលពិសេសឈុតនីមួយៗបង្កប់អត្ថន័យដ៏មានន័យ!