(បាត់ដំបង-បន្ទាយមានជ័យ)៖ មេបញ្ជាការយោធភួមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ របស់ថៃ នៅរសៀលថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០១៧ បានចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ភាតរភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនៃភាគីទាំងពីរ។

ក្នុងជំនួបនេះ ប្រតិភូភាគីយោធភូមិភាគទី៥ ដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគីទី៥ ចំណែកសមភាគី ប្រតិភូភាគីកងទ័ពភូមិភាគទី១ថៃ ដឹកនាំដោយឧត្តមឧត្តមសេនីយ៍ទោ គូគៀត ទីណាខា មេបញ្ជាការកងទ័ព ភូមិភាគទី១ថៃ ដោយប្រតិភូនៃភាគីទាំងពីរ ដែលមានសមាសភាពជាផ្លូវការចំនួន១៣ៗរូប ប្រកបដោយទឹកមុខញញឹម បានធ្វើដំណើរដោយថ្មើរជើងមកជួបចាប់ដៃគ្នា នៅត្រង់ចំណុចសូន្យ លើស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិអូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ-ខ្លងលឹក ខេត្តស្រះកែវ។

ឧត្តមសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់ថា គោលបំណងនៃជំនួប រវាងប្រមុខកងទ័ពនៃភាគីទាំងពីរ យោធភូមិភាគទី៥ នឹងកងទ័ពភូមិភាភាគទី១ថៃ នាថ្ងៃនេះ គឺផ្អែកលើស្មារតី នៃចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងរាជរដ្ខាភិបាលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ភាតរភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនៃភាគីទាំងពីរ។

ក្នុងជំនួបកិច្ចប្រជុំនោះ កងទ័ពទាំង២ បានប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ដែលជាគុណប្រយោជន៍ ដល់ប្រជាពលរដ្ឋនៃប្រទេសទេសទាំងពីរ ដែលរស់នៅ តាមព្រំដែន ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដូចជា៖ ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ អប់រំ កីឡា សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមកិច្ចជាដើម៕