(ភ្នំពេញ)៖ បន្ទាប់ពីការវិលត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាពរបស់ប្រមុខដឹកនាំប្រទេសកម្ពុជាពីសាធារណរដ្ឋឥណ្ឌា នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ (ថ្ងៃទី២៥-២៦ មករា) នៅសាធារណរដ្ឋឥណ្ឌា។
កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្រោមមូលបទ «តម្លៃរួម ជោគវាសនារួម» ដែលបានប្រព្រឹត្តឡើង ស្របពេលដែលទំនាក់ទំនងដៃគូអាស៊ាន-ឥណ្ឌា បានគំរប់ខួបទី២៥ឆ្នាំ ប្រកបដោយភាពកក់ក្តៅ។
នៅក្នុងកិច្ចប្រជុំកំពូលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗដូចក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅខាងក្រោម៖