(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរលិខិតមួយច្បាប់ជាភាសាអង់គ្លេស ជូនទៅដល់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដោយសម្តែងការភ្ញាក់ផ្អើល និងស្រងាកចិត្តជាខ្លាំង ជុំវិញការប្រកាសរបស់អាមេរិកផ្អាកជំនួយមកកាន់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយសារអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។
ប៉ុន្តែករណីប្រកាសផ្អាកនេះ ត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសរសេរលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ដោយពន្យល់ថា៖ ការផ្តល់ជំនួយនេះបានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ (២០០៩-២០១៦) ដែលពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោង និងសហសេវិក ហើយលោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមជាធអិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ប៉ុន្តែសហរដ្ឋអាមេរិកបែរជាមកប្រកាសចេញនូវការកាត់ផ្តាច់នេះម្តងទៀតនាពេលថ្មីៗនេះ ដែលបង្កឲ្យមានយល់ច្រឡំជាសាធារណៈថា អាមេរិកនៅតែបានផ្តល់ជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់ពេលបច្ចុប្បន្ន។
នៅក្នុងរបស់លោក គង់ វិបុល នោះបានបញ្ជាក់ថា សូមស្ថានទូតអាមេរិកគួររៀនមើលសភាពពីកម្ពុជា និងសូមកុំនិយាយបំភ្លើសនាំឲ្យមានការបកស្រាយខុសរឿង ប៉ះពាល់ដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។
សេចក្តីបកស្រាយនៅក្នុងលិខិតអគ្គនាយកដ្ឋានពន្ធដារ មានដូចខាងក្រោមនេះ៖