(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីសម្រេចស្តីពីការ ប្រកាសបេក្ខជនជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍នេះ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន ដោយភ្ជាប់ជាមួយតារាងបញ្ជីឈ្មោះសមាជិកព្រឹទ្ធសភា ដែលត្រូវបានជាប់ឆ្នោតទាំង៨មណ្ឌលភូមិភាគនោះ ប្រធាន គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រកាសទទួលស្គាល់ជាផ្លូវការបេក្ខជនជាប់ឆ្នោត តាមមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨»។
តាមសេចក្តីសម្រេចនេះ បេក្ខជនជាប់ឆ្នោតទាំង៥៨រូប គឺមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។ សូមអានខ្លឹមសារលម្អិត និងបញ្ជីបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងក្រោមនេះ៖