(ភ្នំពេញ)៖ ក្នុងខែមីនា ឆ្នាំ២០១៨ រោងចក្រចំនួន១៤ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគ ២៤៦.៤២លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មី ជូនប្រជាជនកម្ពុជាបានចំនួន១៤,៩១៥កន្លែង។
យោងតាមរបាយការណ៍ ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំង១៤នោះរួមមាន៖
១៖ ក្រុមហ៊ុន «HELIOS GARMENT (CAMBODIA) CO.,LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។
២៖ ក្រុមហ៊ុន «WTCPP MANAGEMENT CO., LTD» គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៤ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងវិនិយោគ ស្ថិតនៅដីឡូតិ៍លេខ២៨០ ផ្លូវលេខ៤៣០ កែងផ្លូវ៤៥៤ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥០.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១៩កន្លែង។
៣៖ ក្រុមហ៊ុន «CHHUN HONG RUBBER BETTER CO., LTD» គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិយាវ និងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ២៤.៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៥៤កន្លែង។
៤៖ ក្រុមហ៊ុន «V.C.O.F.F APPAREL CO., LTD.» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៧៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨២៦កន្លែង។
៥៖ ក្រុមហ៊ុន «Bai Hong Cambo Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ខ្សែភ្លើង និងកេសកាតុង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។
៦៖ ក្រុមហ៊ុន «Da Chao Shong Composites Technology Cambodia Co., Ltd.» គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារកង់ និងម៉ូតូ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៣៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។
៧៖ ក្រុមហ៊ុន « WON FULL ENTERPRISE CO., LTD.»គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ តែមផ្លាស្ទិក និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។
៨៖ ក្រុមហ៊ុន «ADVANCE TEAM (CAMBODIA) CO.,LTD» គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល, មានទុនវិនិយោគចំនួន ៤.៤៧លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ១,៥៧៥កន្លែង។
៩៖ ក្រុមហ៊ុន «HYUNDAI MAO LEGACY CO., LTD» គម្រោងកសិ-ឧស្សាហកម្ម តាមរូបភាពកិច្ចសន្យា-ផ្គត់ផ្គង់ កសិផល “Contract Farming” និងបង្កើតរោងចក្រវេចខ្ចប់-កែច្នៃផ្លែឈើនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៥កន្លែង។
១០៖ ក្រុមហ៊ុន «SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT CO., LTD» គម្រោងបង្កើតស្ថានីយដាំឈើ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសៀមប៉ាង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ៦០.៩៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៨៨កន្លែង។
១១៖ ក្រុមហ៊ុន « INTERNATIONAL VCV INDUSTRY CO., LTD» គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង។
១២៖ ក្រុមហ៊ុន «CHINA GREAT CAUSE (CAMBODIA) INVESTMENT CO., LTD» គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ)និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំស្តៅ និងឃុំចំរើន ស្រុកសង្គមថ្មី និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៣២.៦១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣២៥កន្លែង។
១៣៖ ក្រុមហ៊ុន «LIANYUN (CAMBODIA) ECO-AGRICULTURE DEVELOPMENT CO., LTD» គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ និងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣.៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២០៣កន្លែង។
១៤៖ ក្រុមហ៊ុន «JUSTEX MATERIAL CO., LTD» គម្រោងបង្កើតរោងចក្រផលតិសាប៊ូ ថ្នាំបោះពុម្ព និងថ្នាំជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង៕