(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨៤២គ្រឿង រកឃើញល្មើសច្បាប់ ៥០៩គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ១៨៣គ្រឿង និងផាកពិន័យ ៣២៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ២,២០៣គ្រឿង អប់រំ១០០គ្រឿង និងផាកពិន័យចំនួន២៦៧គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៧,៦៤៩គ្រឿង រកឃើញយានយន្តល្មើស ៨,៩៣២ (ម៉ូតូ៦៦ភាគរយ) ក្នុងនោះអប់រំ ៣,៨៩៥គ្រឿង និងផាកពិន័យ ៥,០៣៧គ្រឿង៕