(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជាឱ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ពីតិចទៅច្រើន នៅទូទាងប្រទេស។

ក្រសួងធនធានទឹក បានឱ្យដឹងពីបញ្ហាអាកាសធាតុដូចខាងក្រោម៖

* ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យ នឹងមានភ្លៀងកក់ខែបន្តធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ
* ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ នៅស្ទើរទូទាំងប្រទេស ហើយក្នុងនោះរួមមានខេត្ត៖ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប នឹងមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីមធ្យមទៅច្រើន សម្រាប់បណ្តារាជធានី-ខេត្តដ៏ទៃទៀត នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរ
* ស្ថានភាពសីតុណ្ហភាពទូទៅ ស្ថិតក្នុងរង្វង់ ២៩-៣០អង្សាសេ, សីតុណ្ហភាពអប្បមរមា ស្ថិតនៅក្នុងរង្វង់២៥-២៦អង្សាសេ។

ក្រសួងធនធានទឹក បានឱ្យដឹងទៀតថា សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យមានដូចជាខេត្ត៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ទាំងស្រុងដូចខាងក្រោម៖