(ក្រចេះ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តក្រចេះថ្មី, លោក វ៉ា ថន អភិបាលរងខេត្ត ឡើងជំនួសលោក សរ ចំរុង ។

បើតាមលិខិតអញ្ជើញ របស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ថា ពិធីខាងលើនេះនឹងរៀបចំធ្វើឡើង នៅវេលាម៉ោង ០៨៖០០ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅសាលខេត្តក្រចេះ៕