(ភ្នំពេញ)៖ រាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «តើអ្វីជាដើមចម ដែលនាំឲ្យមានការប្រើប្រាស់កម្លាំងរបស់សម្ព័ន្ធលោកខាងលិច ទៅលើប្រទេសស៊ីរី?»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។  

កិច្ចពិភាក្សាតុមូលនេះ ប្រព្រឹត្ដទៅនៅម៉ោង៨៖៣០នាទីព្រឹក នាសាលរំដួល នៃរាជបណ្ឌិតសភាកម្ពុជា៕