(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់ថា នៅពេលនេះឧកញ៉ា ហូរ ចំរើន កំពុងស្ថិតនៅក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកំពុងរៀបចំបញ្ជូនទៅកាន់តុលាការ។