(​ភ្នំពេញ​)​៖ ដើម្បីលើកស្ទូយវប្បធម៌ខ្មែរ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group បានរៀបចំបុណ្យភូមិផ្សារជេតស៍ កុងទីន័រ ដែលកម្មវិធីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី​០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

លោកឧកញ៉ា ស្រី ចាន់ថន បានអះអាងថា ការ​រៀបចំកម្មវិធីប្លែកៗ បុរាណ លាយសម័យ​ដើម្បីជាតំរូវការយុវវ័យ លោកតា លោកយាយ កុមារា កុមារី ជាលក្ខណៈគ្រួសារ គ្រប់ស្រទាប់វណ្ណៈ ហើយ​ក្នុងនោះមានកម្មវិធីជាច្រើន ដូចជា៖​ ការតាំងបង្ហាញភូមិមួយផលិតផលមួយ, ការសម្តែងតន្រ្តីសម័យ ដោយចូលរួមពីតារា Original song ជាច្រើន,​ ការសម្តែងសិល្បៈល្ខោន និងរបាំប្រពៃណី, ការសម្តែងសិល្បៈក្បាច់គុណយុទ្ធក្របខម ល្បុកតោ និងបោកចំបាប់, ការសម្តែងកំប្លែង និងការកំសាន្តបែបរាត្រីជាច្រើនបែប។

ជាមួយគ្នានេះ លោក ស្រី ចាន់ថន ក៏បនអំពាវនាវឲ្យសាធារណជន សូម​ចូលរួម​គាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្ត គាំទ្រផលិតផលខ្មែរ ក៏ដូចជាការចូលរួមថែរក្សានៅវប្បធម៍បុរាណខ្មែរ​ទាំងអស់គ្នា​៕​