(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភាបានសម្រេចបើកសម័យប្រជុំលើកទី១ នីតិកាលទី៤របស់ខ្លួន នៅថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់មួយចំនួន ដែលអនុម័តដោយរដ្ឋព្រឹទ្ធសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកមិញ បានធ្វើឡើងក្រោម អធិបតីភាព លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលជាប្រធានអង្គប្រជុំ និងដោយមានការចូលរួមពី តំណាងគណៈកម្មការទាំង១០ របស់ព្រឹទ្ធសភាផងដែរ។

របៀបវារៈ ដែលនឹងលើកទៅបញ្ជូលក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៤ នៃព្រឹទ្ធសភា រួមមានដូចតទៅ៖

១៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្ត្រី ។

២៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សញ្ជាតិ។

៣៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័យល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ។

៤៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១៕

ខាងក្រោមនេះ ជាលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា៖