(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស និងដើម្បីអស់គ្នាកាន់តែមានឱកាស កសាងសង្គមគ្រួសារ និងប្រទេសជាតិឲ្យកាន់តែរុងរឿងសំបូរសប្បាយ។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករកម្មការនីទាំងអស់ នៅទូទាំងប្រទេស»។
អរគុណជនរួមជាតិ ដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតឲ្យ «គណបក្សប្រជាជនកម្ពុជា» បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។
ដើម្បីរក្សាសន្តិភាពឲ្យនៅស្ថិតស្ថេរគង់វង្ស និងដើម្បីយើងទាំងអស់គ្នាកាន់តែ មានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិឲ្យកាន់តែរុងរឿងសំបូរសប្បាយ សូមបងប្អូនជនរួមជាតិបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០, នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រើន និងសំណាងល្អគ្រប់ៗគ្នា»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន២០គណបក្ស៕