(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលអនុក្រឹត្យនេះ មានគោលបំណងធានាប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធ។
អនុក្រឹត្យនេះ ក៏មានគោលដៅកំណត់អំពីយន្ដការ វិធាន និងនីតិវិធីនៃការប្រមូល ការបង់ ការកៀរគរ ការកត់ត្រា ការតាមដាន និងការត្រួតពិនិត្យវាយតម្លៃលើចំណូលមិនមែនសារពើពន្ធ ព្រមទាំងការចាត់វិធានការអនុវត្តកិច្ចសន្យា និងការទារបំណុលមិនមែនសារពើពន្ធ៕
សម្រាប់ព័ត៌មានលម្អិត សូមអានអនុក្រឹត្យដែលចេញ ដោយរាជរដ្ឋាភិបាលទាំងស្រុង៖