(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះ បញ្ជាការដ្ឋានអង្គរក្ស នឹងចល័តកងកម្លាំង និងយោធបរិក្ខា ចេញពីទីបញ្ជាការដ្ឋានអង្គរក្ស ដើម្បីទៅចូលរួមក្នុងពិធីព្យុហយាត្រា នៅទីបញ្ជាការយោធភូមិភាគទី៥ នាទីរួមខេត្តបាត់ដំបង ក្នុងខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃកំណើតយោធភូមិភាគទី៥ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់បញ្ជាការដ្ឋានអង្គរក្ស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីចល័តទ័ពនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអង្គរក្ស ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច នៅតាមបណ្តោយផ្លូវជាតិ៥ និងអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្តាល ផ្សព្វផ្សាយជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កុំឱ្យមានការភ្ញាក់ផ្អើល ជាពិសេស ក្រែងមានជនអគតិមួយចំនួន យកទៅឃោសនាបំភាន់ ខុសពីការពិត៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់បញ្ជាការដ្ឋានអង្គរក្សដូចខាងក្រោម៖