(ភ្នំពេញ)៖ ករណីក្រុមក្មេងៗ ដែលជាកីឡាករចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់ នៅជាប់គាំងក្នុងរូងភ្នំំថាំលួង ខេត្តឈាងរ៉ៃ ប្រទេសថៃ បានក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក ជាពិសេសព្រឹត្តិការណ៍នេះ បានធ្វើឱ្យមហាជន ជឿជាក់ខ្លាំងទៅនឹងអបិយជំនឿ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្ត ពុំបានលង់ទាំងស្រុងទៅនឹងអបិយជំនឿនោះទេ ពួកគេបានបកស្រាយផ្សេងតាមបែបជំនាញបច្ចេកទេស ហើយការបកស្រាយនេះ ក៏បានធ្វើឱ្យមហាជន កាន់តែយល់ច្បាស់អំពីមូលហេតុអ្វីបានជាក្រុមក្មេងៗ និងគ្រូបង្វិកទាំង១៣នាក់ ជាប់គាំងក្នុងរូងភ្នំបែបនេះ?
សម្រាប់ការពន្យល់ របស់អ្នកជំនាញជប៉ុន បានបង្ហាញឱ្យឃើញថា កត្តាដែលនាំឱ្យក្មេងៗ១២នាក់ និងគ្រូបង្វឹកម្នាក់នេះ ជាប់គាំងក្នុងរូងភ្នំ គឺដោយសារតែបន្ទាប់ពីពួកគេចូលទៅក្នុងរូងភ្នំ ដើម្បីរៀបចំពិធីខួបកំណើតនោះ នៅក្នុងរូងភ្នំថាំលួង ក៏ចាប់ផ្តើមមានទឹកកើនច្រើន ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ដោយមិនអាចត្រឡប់ក្រោយវិញបាន នៅពេលទឹកកើនឡើងខ្ពស់ ពួកគេបានបន្តដំណើរទៅមុខទៀត ដោយសង្ឃឹមថា នឹងមានច្រកចេញ ប៉ុន្តែទីបំផុត ក៏ជាប់គាំ នៅទីចុងក្រោយតែម្តង។
បន្ទាប់ពីបាត់ខ្លួនរយៈជាង៩ថ្ងៃ ក្មេងទាំងនោះ និងគ្រូបង្វឹករបស់ពួកគេ ត្រូវបានក្រុមអ្នករុករក បានរកឃើញ ក៏ប៉ុន្តែមិនអាចយកចេញវិញបានដោយសារតែពីចម្ងាយពីមាត់ល្អាងមានរហូតទៅ៥គីឡូម៉ែត្រ និងមានលក្ខណៈពិបាកយ៉ាងខ្លាំងដោយសារមានទឹកជ្រៅ និងទីតាំងនៅក្នុងរូងភ្នំថាំលួងនេះ ពីទីទួលមួយទៅទីទួលមួយទៀត មានចម្ងាយចាប់ពី៤០០ម៉ែត្រ ទៅ៥០០ម៉ែត្រឯណោះ៕
ដើម្បីដឹងឱ្យកាន់តែច្បាស់ពីស្ថានភាពនៅក្នុងរូងភ្នំ បន្ថែមទៀត សូមទស្សនានូវវីដេអូ ស្តីពីការបកពន្យល់តាមលក្ខណៈបច្ចេកទេស ដូចខាងក្រោម៖