(ភ្នំពេញ​)៖ យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បានឲ្យដឹងថា រយៈពេល៦​ខែ ឆ្នាំ​២០១៨ ទាំង​សមត្ថកិច្ច​ក្រសួង និង​រាជធានី-ខេត្ត បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន ១,៦៤៣​គម្រោង ដែលមានតម្លៃ​វិនិយោគប្រមាណ ២,១៥៣,២១១,១១៨ដុល្លារ​សហរដ្ឋអាមេរិក​។

​របាយការណ៍បានឲ្យដឹងថា គម្រោងសាងសង់ទាំងនេះស្ថិតនៅលើផ្ទៃដីសុ​រប ៥,៣៥២,៤២២​ម៉ែត្រក្រឡា។ ទុនវិនិយោគ​របស់​វិស័យ​ឯកជន​មកពី​បរទេសមាន​ចំនួន ៨​ប្រទេស ស្មើនឹង ២១​គម្រោង ​ទុនវិនិយោគមានតម្លៃប្រមាណ ៣៩៤,៣៣២,៣០០ដុល្លារ​។ គម្រោងសាងសង់ទាំងនេះ បានផ្ដល់​ការងារ​ដល់​អ្នកជំនាញ កម្មករ​ប្រមាណ ១៨​ម៉ឺន​នាក់ក្នុង​មួយថ្ងៃ ព្រមទាំង​ទទួលបាន​ប្រាក់​ឈ្នួល​ពី ៤០០​ដុល្លារ ទៅ ២,៥០០​ដុល្លារក្នុង​មួយខែ​។​

​គួររម្លឹកថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៥​ម៉ឺន​នាក់ ទៅ ២៦​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ នៅ​ទូទាំងប្រទេស។​ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ​ ១២​ម៉ឺន​នាក់ ទៅ​១៣​ម៉ឺន​នាក់ក្នុង​មួយថ្ងៃ​៕