(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ ធ្វើឲ្យប៉ះពាលដល់ស្រូវរបស់ប្រជាពលរដ្ឋ៥ឃុំ ក្នុងស្រុកមង្គលបូរី។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា​ ស្រូវស្រែប្រជាពលរងគ្រោះទាំងនោះ ស្ថិតក្នុងឃុំបត់ត្រង់ ឃុំសឿរ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំឬស្សីក្រោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ប្រជាកសិករ កំពុងប្រទេះបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារទឹកជំនន់នេះ កើតឡើងចំពេលដែលត្រូវរៀបនឹងប្រមូលផលស្រូវ។

បើតាមប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហានេះ ជាបណ្តោះអាសន្ន ពួកគាត់បានបង្ខំចិត្តប្រមូលផលស្រូវទាំងមិនទាន់គ្រប់អាយុកាល។ ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងរកវិធីដោះស្រាយ ដើម្បីបញ្ចៀសទឹកជំនន់នេះផងដែរ៕