(ចិន)៖ ទិវាសប្តាហ៍ សហប្រតិបត្តិការ វិស័យអប់រំចិនអាស៊ាននេះ សាលពិព័រណ៍ដែលមានទំហំជិត៧០០ម៉ែតការ៉េ មានផ្ទុកពេញទៅដោយទីធ្លា តាំងពិព័រណ៍ចំរុះប្រភេទ ព្រមទាំងកន្លែងធ្វើពិសោធន៍ពិសេសៗផងដែរ។
មានសិប្បកម្មនិងវត្ថុដែលទើបនឹងច្នៃបង្កើតថ្មីៗជាច្រើន ត្រូវបានយកមកតាំងបង្ហាញ។ វត្ថុទាំងនេះ ត្រូវបានបង្កើតឡើងដោយនិស្សិត មកពីបណ្តាប្រទេស ជាសមាជិកអាស៊ាន ដែលកំពុងសិក្សានៅប្រទេសចិន។
អ្នកស្រី វ៉ាង ហួយ អគ្គលេខាធិការរង នៃលេខាធិការទិវាសប្តាហ៍សហប្រតិបត្តិការ វិស័យអប់រំចិនអាស៊ានលើកទី១១ ថ្លែងថា បន្ទាត់រាងមូលមួយ សម្រាប់អ្នកចូលមកទស្សនា ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងអំពី «ខ្សែក្រវ៉ាត់»។ ហើយចំនុចកណ្តាលវិញ មានផ្លូវដែលមានខ្សែរថភ្លើងល្បឿនលឿន ជាអ្នកនាំផ្លូវបានបង្ហាញឱ្យឃើញថា ទិវាសប្តាហ៍សហប្រតិបត្តិការវិស័យអប់រំចិនអាស៊ាន បានកំពុងដើរលើវិថីថ្មីមួយ នាយុគសម័យនេះ។
ក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅ ទិវានេះត្រូវបានរៀបចំឡើងដោយ សហប្រតិបត្តិការ រវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតលើវិស័យកាន់តែច្រើន លើសពីវិស័យអប់រំទៅទៀត។ បច្ចុប្បន្នទិវានេះក៏ផ្តោត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងសុខភាពផងដែរ។
ទិវានេះបើកទ្វារស្វាគមន៍ ដល់ការចូលរួមពីបណ្តាប្រទេសផ្សេងទៀត ដែលមិនមែនជាសមាជិកអាស៊ាន ក្នុងនោះ មានការចូលរួមកាន់តែច្រើនឡើងៗ ពីបណ្តាប្រទេស ដែលទទួលឥទ្ធិពល ពីគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ជាគម្រោងធំធេងសម្រាប់អភិវឌ្ឍ វិស័យពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
លោក លាវ ប៉ាវលី អគ្គលេខាធិការ ទិវាសប្តាហ៍សហប្រតិបត្តិការ វិស័យអប់រំចិនអាស៊ានលើកទី១១ ឲ្យដឹងថា «យើងសង្ឃឹមថា តាមរយៈការតាំងពិព័រណ៍នេះ នឹងមានមនុស្សកាន់តែច្រើននាក់ យល់ពីទិវាហើយដាក់ក្តីសង្ឃឹម ខ្ពស់ចំពោះវា ព្រមទាំងចូលរួមកសាងសហគមន៍ មួយរវាងចិន និងសមាជិកអាស៊ាន ដែលកាន់តែជិតស្និទ្ធ និងចែករំលែកឱ្យគ្នាទៅវិញទៅមក»៕ (សារព័ត៌មាន CCTV របស់ចិន)