(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយព្រមានបិទទឹកចំពោះអតិថិជនដែលមានការយឺតយ៉ាវ មិនបានមកបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកទាន់ពេលវេលា ដែលបានកំណត់ក្នុងវិក្កយបត្រទឹក។

បើតាមសេចក្តីជូនដំណឹង ការអនុវត្តន៍បិទទឹក ចំពោះអតិថិជនដែលមិនបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកនេះ គឺចាប់ផ្តើម ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕