(ស្ទឹងត្រែង)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យចំនួន៥នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ម្សៅក្រាមពណ៌សចំនួន២៣៦កញ្ចប់ និងទូរស័ព្ទដៃបានចំនួន២១គ្រឿងផងដែរ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអូរច្រឡង់ភូមិអូរឬស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក ចែម ផានិត ប្រធានការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំងអស់៥នាក់ មានស្រីម្នាក់រួមមាន៖

*ទី១៖ ឈ្មោះ ទ្លស់ នើរសល់ឡោះ អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម
*ទី២៖ ឈ្មោះ រូន សុគ្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម
*ទី៣៖ ឈ្មោះ ជា សុដា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ
*ទី៤៖ ឈ្មោះ លឹម យ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម
*ទី៥៖ ឈ្មោះ នៅ វណ្ណៈ ហៅ (ស្រឿន ផាន់ណាក់) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។

លោក ចែម ផានិត បានបន្តទៀតថា ជនសង្ស័យទាំង៥បានជក់ និងចែកចាយលក់នៅចំណុចអូរច្រឡង់។ ពួកគេត្រូវបញ្ជូនទៅតុលាការខេត្ត ដើម្បីបន្តនិតិវិធី៕