(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធចំពោះការចុះផ្សាយរបស់ព័ត៌មានមួយចំនួនថា ក្រសួងបានតម្រូវឲ្យម្ចាស់កសិដ្ឋានដាំដំណាំឈើហូបផ្លែទាំងអស់ មកចុះបញ្ជីនៅក្រសួងកសិកម្ម។
សេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា «ថ្មីៗនេះមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យកសិដ្ឋានដាំដំណាំឈើហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួង។ ក្នុងនាមក្រសួងកសិកម្ម សូមបញ្ជាក់ថា ក្រសួងមិនបានតម្រូវឲ្យម្ចាស់កសិដ្ឋាន ដាំដំណាំឈើហូបផ្លែទាំងអស់ ត្រូវមកចុះបញ្ជីនៅក្រសួងឡើយ ពោលតម្រូវឲ្យតែម្ចាស់ក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដែលដំាដំណាំចេក និងមានបំណងនាំចេញទៅកាន់ប្រទេសចិនតែប៉ុណ្ណោះ ដែលត្រូវមកចុះបញ្ជីផ្លូវការជាមួយក្រសួង»៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងស្រុង៖