(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅមុខការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចេញផ្សាយនូវបម្រាមមួយចំនួន ដែលត្រូវហាមឃាត់មិនឲ្យបេក្ខជនយកចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡង នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។
* បទប្បញ្ញាត្តិទូទៅសម្រាប់បេក្ខជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននោះរួមមាន៖
* មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ
* មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ សំណេឯកសារគ្រប់រូបភាពកាតាប, កាបូបយួដៃ, ថង់, សំពៀតកញ្ជប់ផ្សេងៗ និងទឹកលុបពណ៌ស
* មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទប្រដាប់គិតលេខ និងនាឡិកាដៃដែលអាចគិតលេខបាន
* មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្នានហត្ថលេខាអនុរក្ស មិនត្រូវប្ដូរសន្លឹកកិច្ចការ ឬក្រដាស់ព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នាមិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ឬហែកសន្លឹកកិច្ចការ ឬមិនត្រូវឲ្យអ្នកដែទៃប្រឡងជំនួស។
សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមិនព្រមប្រគល់រាល់សម្ភារ ដែលហាមឃាត់របស់ខ្លួន ជូនមេប្រយោគទេនោះ បេក្ខជនត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ៕