(ភ្នំពេញ)៖ ការប្រកួតប្រជែងចំអិនម្ហូបអាហារដ៏ធំបំផុត និងជោគជ័យបំផុតលំដាប់ថ្នាក់ លើពិភពលោកត្រូវបានចាក់ផ្សាយ នៅថ្ងៃអាទិត្យទី ១៩ខែ សីហា ឆ្នាំ ២០១៨ នៅលើ ស៊ីធីអិន វេលាម៉ោង៨​យប់នេះហើយ។ អ្នកចូលរួមប្រកួតប្រជែងចំនួន ២៥ រូបនឹងត្រូវបានបង្ហាញថ្វីដៃ ដ៏ប៉ិនប្រសប់របស់ពួកគេ ដែល និងត្រូវប្រកួតប្រជែងគ្នា រៀងរាល់សប្តាហ៍ ដើម្បីមានឱកាសក្លាយជាអ្នកចម្អិនម្ហូបអាហារ ផ្ទះល្វែងធំបំផុតនៅកម្ពុជា និងទទួលបានរង្វាន់ធំជាទឹកប្រាក់​ ៥ម៉ឺនដុល្លារ​​។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមាន Master Chef ជាច្រើន នៅក្នុងសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាស៊ី និងសូម្បីតែ ​Junior ប៉ុន្តែពេលនេះកម្ពុជា មានកិត្តិយសបានផលិត នៅកម្មវិធីដ៏អស្ចារ្យនេះ គឺ Master Chef Khmer។ រៀងរាល់សប្ដាហ៍ពួកគេនឹងត្រូវ បានវាយតម្លៃ ដោយចៅក្រមដ៏ពិសេសមួយ គឺមេចុងភៅ Jessica ម្ចាស់ភោជនីយដ្ឋាន Kuy Teav, លោក Nara ជាចុងភៅនៅឯសណ្ឋាគារ Raffles Hotel Le Royal និង លោក Rithy ជាមេចុងភៅនៅភោជនីយដ្ឋាន One More​។

នៅក្នុងរដូវកាលទី ១ នេះ នឹងមានឈុតពិសេសៗ សរុបចំនួន ២៥ ឈុត ដែលនិងចាក់ផ្សាយរៀងរាល់ ថ្ងៃអាទិត្យ នៅវេលាម៉ោង ៨ យប់នៅស្ថានីយទូរទស្សន៍ ស៊ីធីអិន តែមួយគត់។ អ្នកចូលរួមប្រកួតប្រជែងមានចំនួន ២៥ នាក់ ដែលបេក្ខជននីមួយៗត្រូវបែងចែកជាក្រុម ឬ​ប្រកួតជាទោលទៅតាមវិញ្ញាសារដែល Judge ដាក់ឲ្យ ដូចនេះបេក្ខជនមួយរូប និងត្រូវចាកចេញពីកម្មវិធីជារៀងរាល់សប្តាហ៍ នៅវគ្គនីមួយៗរហូតដល់ជម្រុះពួកគេ នៅសល់តែម្នាក់ ដើម្បីឈ្នះពានរង្វាន់មេផ្ទះដ៏ល្អបំផុត នៅកម្ពុជា។

ប្រជាជនកម្ពុជាទាំងមូល មានចិត្តរំភើបខ្លាំងចាប់តាំងពីការប្រកាស កាលជ្រើសរើសបបេក្ខជនតាំងពី ខែឧសភា ឆ្នាំមុនរួចមកហើយបានរង់ចាំ យ៉ាងអន្ទះសារ។ បន្ទាប់ពីបានស្វែងរកបេក្ខជនជាច្រើនរូប ដែលមានសមត្ថភាពចម្អិនម្ហូបមានរសជាតិឆ្ងាញ់ ចំនួន ២៥នាក់ ដែលត្រូវបានជ្រើសរើស ពីមនុស្សជាង ១០០០​នាក់។ ដូចនេះសូមកុំភ្លេចរង់ចាំទស្សនា កម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ គឺ Master Chef Khmer មាននៅស្ថានីយទូរទស្សន៍ CTN តែមួយគត់ វេលាម៉ោង ៨យប់ នារាត្រីថ្ងៃសៅរ៍៕