(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០៤៥គ្រឿង រកឃើញល្មើសច្បាប់២១៤គ្រឿង (ម៉ូតូ៧០ភាគរយ) អប់រំ៩២គ្រឿង និងផាកពិន័យ១២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៦១៧គ្រឿង, អប់រំ៤២គ្រឿង និងផាកពិន័យចំនួន៩១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៦,០១៨គ្រឿង រកឃើញយានយន្តល្មើស១,៧៣៨(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៧៣៩គ្រឿង និងផាកពិន័យ៩៩៩គ្រឿង៕