(ហ្សាកាតា)៖ ទីបំផុតកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡា Asian Games 2014 បានរបូតឱកាសការពារមេដាយមាសរបស់ខ្លួនហើយ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីអ៊ូសបេគីស្ថាន ដោយពិន្ទុ ៥-៣ មុននេះបន្ដិច ក្នុងប្រភេទទម្ងន់លើ ៦៧គីឡូក្រាមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី៕