(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល និងរៀបចំពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ ដែលមកពីចំនួន៣ភូមិរួមមាន៖ ភូមិសួនអំពៅកើត, ភូមិពេជ្រគីរី, ភូមិទឹកផុស ស្ថិតនៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២០ ខែសីហា ម្សិលមិញ។

នៅក្នុងឱកាសនោះដែរលោក ផាន់ ចាន់ធុល បានថ្លែងថា ការរៀបចំពិធីពិសាអាហារសាមគ្គីនៅពេលនេះធ្វើឡើងដើម្បីថ្លែងអំណអរគុណ និងបង្ហាញពីភាពស្និតស្នាល រវាងថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋអោយចេះសាមគ្គីគ្នាទៅវិញទៅមកជាពិសេស ដើម្បីអបអសារទចំពោះជ័យជំនៈ នៃការបោះឆោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី០៦ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋច្រើនលើសលប់ផ្តល់ជូនសម្តេច ហ៊ុន សែន បន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា អោយដឹកនាំប្រទេសជាតិបន្តទៀត។

លោកអភិបាលខេត្ត បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងជាពិសេសបានកសាងហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យមានដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ភ្លើងអគ្គីសនី ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធិផលនានា ដែលបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ជាបន្តបន្ទាប់នាថ្ងៃអនាគតលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ លោកផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង់យូរអង្វែង និងត្រូវថែទាំអនាម័យសុខភាពឱ្យបានល្អដោយរស់នៅ ហូបស្អាតជានិច្ច និងខិតខំប្រកបមុខរបរចិញ្ជឹមជីវិតអោយបានច្រើនគ្រប់ៗគ្នា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានពេលមានបញ្ហាកើតឡើង ត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលាដើម្បីថ្នាក់ដឹកនាំធ្វើការដោះស្រាយទៅតាមតំរូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោក ផាន់ ចាន់ធុល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ប៉ៃលិន ក៏បានពិសារអាហារសាមគ្គី​និងរាំលេងកំសាន្តជាមួយបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាលផងដែរ៕