(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំមេបញ្ជាការរង នាយការិយាល័យ និងនាយទាហ៊ានជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យមើល ភូមិសាស្ត្រតាមព្រំដែនខ្មែរ-ថៃ ចំណុចអាងទឹកភ្នំ៦៧៧ និងចំណុចចំការក្រូចរបស់វរសេនាតូចលេខ២ និងបានសួរសុខទុក្ខកងកម្លាំង ដែលឈរជើងផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា បានផ្តាំផ្ញើរនូវការសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជានិច្ចជាកាលលោកតែងគិតយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កងទព័ដែលឈរជើងតាមតំបន់ព្រំដែនគ្រប់ៗរូប។

លោកមេបញ្ជាការក៏បានធ្វើការណែនាំ និងដាក់ទិសដៅផែនការដល់នាយ និងពលទាហ៊ានថា «យើងត្រូវយកចិត្តទុកដាក់គោរពតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនខុសច្បាប់ ពិសេសឆ្លងដែនចូលក្នុងទឹកដីថៃកាប់ឈើគ្រញូង។ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលអំពីកន្លែងស្នាក់នៅឲ្យបាមសមរម្យ ត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេសជាងនេះត្រូវយកចិត្តទុកដាក់អំពីការបង្ករបង្កើនផល ចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ក៏បាននាំថវិការរបស់លោកឧត្តមសេនីយ៍ឯក ជា ម៉ន និងថវិការបស់លោក អ៊ុន ចាន់ដា ចំនួន៤៦៦,០០០រៀល ជូនដល់វរះសេនាតូចលេខ២ សម្រាប់កសាងអង្គភាព និងថវិកាចំនួន៣០ម៉ឺនរៀល ជូនដល់គ្រួសារកងទព័ដែលកំពុងរស់ នៅប្រចាំតាមបណ្តាចំណុចនិមួយៗផងដែរ៕