(បាងកក)៖ ព្រះមហាក្សត្រីយានីថៃ Sirikit នាថ្ងៃព្រហស្បតិ៍នេះបានយាងចាកចេញពីមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ក្រោយពីទ្រង់បានសម្រាកព្យាបាល ព្រះរោគគ្រុនផ្តាសាយធំ អស់មួយរយៈពេល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
មហាក្សត្រីដែលមានព្រះជន្មាយុ ៨៦វស្សាអង្គនេះ គឺជាអគ្គមហេសីរបស់អតីតព្រះមហាក្សថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានចូលទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ ក្រោយការគ្រប់រាជ្យសម្បត្តិអស់រយៈពេលប្រមាណ ០៧ទសវត្សរ៍មកនោះ បានយាងទៅសម្រាកនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ ខែសីហា។
បើតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងថៃ ស្ថានភាពព្រះរោគគ្រុនផ្តាសាយធំរបស់ព្រះមហាក្សត្រី បានធូរស្រាលឡើងជាងមុនឆ្ងាយ និងអាចយាងត្រឡប់ទៅកាន់ព្រះរាជវាំងវិញបានហើយ។ ព្រះមហាក្សត្រីយានី Sirikit គឺជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលមានព្រះជន្ម ៦៦ព្រះវស្សា៕