(ភ្នំពេញ)៖ លោក Rami Hamdallah នាយករដ្ឋមន្រ្តីប៉ាឡេស៊ីន បានផ្ញើសារលិខិតមួយសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្ត ឱ្យបន្តធ្វើជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីនេះបន្តទៀត។
នៅក្នុងលិខិតអបអរសាទរបានរៀបរាប់ថា៖ «ក្នុងនាមរដ្ឋាភិបាលប៉ាឡស្ទីន និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរដោយភក្ដីភាពចំពោះសម្តេច ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ ខ្ញុំសូមជូនពរឱ្យសម្តេច ទទួលបានជោគជ័យនៅក្នុងការសម្រេចឱ្យបាននូវវត្ថុបំណង ជាមួយទំនួលខុសត្រូវដ៏មានសារៈសំខាន់នេះ។
នេះគឺជាក្ដីសង្ឃឹមដ៏ស្មោះស្ម័គ្ររបស់ខ្ញុំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ នឹងបន្តអភិវឌ្ឍទៅមុខប្រកបដោយភាពរីកចំរើន។ ខ្ញុំទន្ទឹមរង់ចំាធ្វើការងារយ៉ាងជិតស្និទ ជាមួយសម្តេច ដើម្បីពង្រឹង ក៏ដូចជាពង្រីកទំនាក់ទំនងទ្វេភាគីរបស់យើង ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងគោលដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ។
សូមអនុញ្ញាតឱ្យខ្ញុំអបអរសាទរឯកឧត្ដមជាថ្មីម្ដងទៀត សម្រាប់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ សូមសម្តេចទទួលយកការគោរពរាប់អាន ដោយស្មោះស្ម័គ្រពីខ្ញុំ»។ (បកប្រែក្រៅផ្លូវការ)
ខាងក្រោមនេះជាសារលិខិតរបស់ លោកនាយករដ្ឋមន្រ្តីប្រទេសប៉ាឡេស្ទីន៖